ទីងមោង ( Scared-growth )
ជាធម្មតានៅតាមទីជនបទស្រុកស្រែចំការយេីងតែងតែប្រទះឃេីញរូបទីងមោងតាំងនៅមុខផ្ទះរបស់ពួកគេព្រោះពួកគេមានជំនឿថារូបទីងមោងនេះនឹងជួយការពារពួកគេអោយរួចផុតពីពពួក បីសាច ឬព្រលឹងអាក្រក់ៗដែលចង់មកយាយីអ្នកភូមិឬគ្រួសាររបស់ពួកគេ។
នៅប្រទេសកម្ពុជាយេីងបែងចែកជាពីររដូវគឺរដូវប្រាំងនិងរដូវវស្សា ដែលរដូវប្រាំងចាប់ផ្តេីមពីខែវិច្ចិកាដល់ខែមេសា ហេីយរដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា។ ជាធម្មតាពេលរដូវប្រាំងមកដល់មិនមានភ្លៀងធ្លាក់ច្រេីនទៀតទេជាពិសេសចាប់ពីខែធ្នូរទៅគឺពុំមានភ្លៀងឡេីយលេីកលែងតែភ្លៀងកក់ខែមួយឬពីរដងក្នុងរយះពេល៦ខែនេះអញ្ចឹងហើយបានជាផែនដីក្តៅហួតហែងរង់ចាំរដូវវស្សាមកដល់។ នៅពេលរដូវវស្សាមកដល់ចាំពីខែឧសភាគឺមានភ្លៀងធ្លាក់តិចតួចដែលបណ្តាយអោយភពផែនដីក្តៅលេីសដេីមដែលជាហេតុនាំអោយសត្វចិញ្ចឹមរបស់ពួកគេមានសត្វមាន់ ទា ជាពិសេសក្មេងៗតូចៗធ្លាក់ខ្លួនឈឺខ្លះរហូតដល់ស្លាប់ដូចច្នេះហេីយទេីបពួកគេយល់ថាពេលរដូវវស្សាមកដល់ក៏មានពួកបីសាចមកយាយីយកជីវិតពួកគេជាពិសេសគឺក្មេងតូចៗ អញ្ចឹងហេីយបានជាពួកគេយកទីងមោងមកដាក់បញ្ឈរមុខផ្ទះដើម្បីអោយជួយការពារនិងបណ្តេញពួកបីសាចទាំងនោះ។
មូលហេតុនេះហើយទើបបានជាយេីងតែងឃេីញរូបទីងមោងមុខផ្ទះរបស់ពួកគេតែយេីងឃេីញភាគច្រេីនគឺនៅតាមទីជនបទនិងស្រុកស្រែចម្ការប៉ុណ្ណោះ។